SUBJECT: ADVANCED REINFORCED CONCRETE STUTURES
១,ហេតុអ្វីបានជាការគណនាតាមលទ្ធភាពទ្រទ្រង់ (Strength design/ Ultimate Limit State design) ត្រូវបានចាត់ទុកថា ប្រសើរជាងការគណនាតាមសម្ពាតក្នុង (Working Stress design / Service limit State design) ?
ដោយសារការគណនាតាមលទ្ធភាពទ្រទ្រង់មានបន្ថែមនូវមេគុណបន្ទុក និងមេគុណសុវត្ថិភាពលើ សំភារះ។
២,ចំពោះគ្រឿងបង្គុំបេតុងអាម៉េ ការគណនាតម្លៃដាប (Deflection)ជាបច្ចេកទេសប្រហាក់ប្រហែល
តើកត្តាអ្វីដែលធ្វើអោយមានការលំបាកក្នុងការប៉ាន់ស្មានតម្លៃដាបនេះ?
កត្តាធ្វើអោយមានការលំបាកក្នុងការប៉ាន់ស្មានតម្លៃដាបនេះព្រោះបេតុងអាម៉េជាគ្រឿងបង្គុំមានលក្ខខណ្ឌមិនស្មើសាច់ ហើយមានការលំបាកក្នុងការគណនារកតម្លៃពិតប្រាកដដទៃ ម៉ុឌុលអេឡាស្ទិច និងម៉ម៉ង់និចលភាព ។
3,តើអក្នគណនាត្រូវធ្វើយ៉ាងណា ដើម្បីអោយតម្លៃដាបមានកម្រិតមិនលើសពីតម្លៃបទដ្ឋានដោយ ចៀសវៀងការគណនាតម្លៃដាបដោយផ្ទាល់?
ដើម្បីអោយតម្លៃដាបមានតម្លៃមិនលើសតម្លៃបទដ្ឋាន ដោយជៀសវៀងការគណនាតម្លៃដាប ដោយផ្ទាល់ អក្នគណនាត្រូវកំណត់យកកំពស់អប្បបរមានៃមុខកាត់គណនាឲ្យនៅចន្លោះ L/10>=hmin>=L/16 ដែល h កំពស់មុខកាត់ និង L ជាប្រវែងគ្រឿងបង្គុំគណនា។
4,ក្រោមអំពើនៃការពត់ ធ្នឹមបេតុងអាម៉េអាចបាក់តាមពីររបៀប។ចូររៀបររាប់អំពីការបាក់តាម របៀបនីមួយៗ តើលក្ខខណ្ឌអ្វីដែលកំណត់ថាធ្នឹមបាក់របៀបណាមួយនោះ?
-របៀបទី១ សរសៃដែកធ្វើការដល់ចំនុចយាលរបស់វា មុនពេលបេតុងធ្វើការដល់ភាពអតិបរមា។ ករណីនេះគឺបាក់ដោយសារសាច់ដែក (មុខកាត់មានបរិមាណដែកតិច)។
-របៀបទី២ សរសៃដែកធ្វើការដល់ចំនុចយាល ឯបេតុងក៏ធ្វើការដល់ភាពធន់អតិបរមាដែរ។ ករណីនេះ គឺបាក់ដំណាលគ្នាទាំងបេតុង និងដែក។ មុខកាត់ប្រភេទនេះហៅថាមុខកាត់តុល្យភាព។
-របៀបទី៣ បេតុងបែកមុនដោយមានភាគរយដែកមានកំរិតខ្ពស់នៅក្នុងមុខកាត់។ ករណីនេះបេតុងធ្វើការដល់ភាពធន់អតិបរិមា ឯដែកវិញធ្វើការមិនទាន់ដល់ចំនុចយាលទេ។ ការបាក់គឺដោយសារបេតុងបែកមុន។
5,មានការយល់ឃើញថា សម្រាប់គ្រឿងបង្គុំបេតុងអាម៉េ កាលណាការដាក់សរសៃដែកកាន់តែ ច្រើននោះលទ្ធភាពទ្រទ្រង់របស់គ្រឿងបង្គុំក៏កាន់តែកើនឡើងដែរ។ តើការយល់ឃើញនេះខុស ឬត្រូវចូរបកស្រាយ?
សម្រាប់គ្រឿងបង្គុំបេតុងអាម៉េ កាលណាការដាក់សរសៃដែកកាន់តែច្រើននោះ លទ្ធភាពទ្រទ្រង់ របស់គ្រឿងបង្គុំក៏កាន់តែកើនឡើងដែរ ការយល់ឃើញនេះមិនត្រូវទេ ព្រោះថាដែកគឺធ្វើការល្អ ក្នុងការទាញ ហើយលទ្ធភាពរបស់ គ្រឿងបង្គុំ ប្រែប្រួលខ្លាំងគឺដោយសារ រេស៊ីស្តង់បេតុង និងមុខកាត់របស់គ្រឿងបង្គុំតែប៉ុណ្ណោះ។
6,នៅក្នុងករណីណា គេគណនាមុខកាត់ធ្នឹមជាប្រភេទអក្សរតេ (T Beam)?
គេគណនាមុខកាត់ធ្នឹមរាងអក្សរ T ក្នុងករណីការចាក់បេតុងជាប់ធ្នឹមជាមួយ កម្រាលខណ្ឌក្នុងពេលតែមួយ ពីបាតធ្នឹមរហូតដល់ផ្នែកខាងលើកំរាលខណ្ឌ។
No comments:
Post a Comment