កូនខ្មែរខន់ស្រ្តាក់សិន

Monday, June 8, 2015

ជំពូកទី ៦ បច្ចេកទេស និង សុវត្ថិភាពសាងសង់


៦.១ ផ្នែកបច្ចេកវិទ្យាសំណង់ 

៦.១.១ ផ្នែកសំភារះសំណង់ ៦.១.១.១ ស៊ីម៉ង់ត៍ -ស៊ីម៉ង់ត៍ដែលយើងប្រើត្រូវមានគុណភាពស្របទៅនឹង Standard ASTMC-150 ប្រភេទ១ ឬក៏ Standard ស្រដៀងគ្នា។ ហើយស៊ីម៉ង់ត៍នេះក៏មិនត្រូវអៅយមានដុំរឹង តែត្រូវមានសារធាតុម៉ដ្ឋ ៩០% ដែលឆ្លងកញ្រ្ចែង ៧៥មីក្រុង រួចពេលវាចាប់កករឹងក្នុងពេលមិន លើសពី ៣០នាទី និងបញ្ចប់ភាពកករឹងរបស់វាក្នុងពេលតិចជាង ៧ម៉ោង។ ម្យ៉ាងវិញទៀត ស៊ីម៉ង់ត៍នេះ ទុកដាក់ក្នុងឃ្លាំងយ៉ាងត្រឹមត្រូវ ហើយការប្រើប្រាស់វា ក៏ត្រូវតែមានការយល់ ព្រមពីសំណាក់វិស្វករប្រចាំការដ្ឋានជាមុនសិន ទើបលាយបេតុងបាន។ ៦.១.១.២ ខ្សាច់ -ខ្សាច់ដែលយកមកប្រើប្រាស់ សំរាប់លាយបេតុងនេះ គឺជាខ្សាច់ប្រភេទ លេខ២( ខ្សាច់គ្រើម ) ហើយមិនត្រូវអោយមានសារធាតុគីមីលាយឡំ បណ្តាលអោយប៉ះពាល់ដល់ ការលាយបេតុង។ ជាមួយគ្នានេះដែរ ខ្សាច់ត្រូវបានលាងសំអាតរួចជាស្រេចមុននឹងយកមក លាយធ្វើជាបេតុងនៅការដ្ឋាន ហើយទំហំគ្រាប់ខ្សាច់មិនអោយលើសពី 4.75mm។ ៦.១.១.៣ ថ្ម -ថ្មដែលប្រើប្រាស់សំរាប់ផលិតបេតុង គឺជាថ្មរឹងមាំនិងស្អាត គ្មានលាយសារធាតុគីមីឡើយ។ ថ្មនេះត្រូវមានទំហំ 10X20mm ដូចគ្នា ហើយមិនត្រូវអោយមានរាងសំប៉ែត និងមិនត្រូវមានធូលី ឬកំទេចម៉ដ្ឋនៅក្នុងឡើយ។ ដូចនេះ យើងអាចយកថ្មទាំងនោះ ទៅប្រើប្រាស់បាន ដោយធ្វើអោយបេតុងមានគុណភាពល្អ។ ៦.១.១.៤ ទឹក ទឹកត្រូវបានធានាឲ្យមានលក្ខណះត្រឹមត្រូវទាំងបរិមាណ និង គុណភាពក្នុងការលាយបេតុង។ ជាមួយគ្នានេះដែរទឹកដែលប្រើសំរាប់លាយបេតុង គឺទឹកដែលអាចផឹកបាន។ ចំពោះការប្រើទឹកច្រើន បេតុងមានភាពអន់ខ្សោយ។ ទឹកល្អក់ត្រូវរក្សាទុកក្នុង រយះពេលមួយដើម្បីឲ្យវារងកករ មុននឹងយកបកប្រើប្រាស់ ហើយក្នុងការលាយបេតុង យើងត្រូវបូមចេញពីផ្នែកខាងលើអាងស្តុកទឹក។

 ៦.១.១.៥ ដែកសរសៃ 

ការងារសរសៃដែកនេះគឺគិតរួមទាំង ការងារផ្គត់ផ្គង់ និង គុណភាពក្នុងការតម្លើងសរសៃដែក តាមបច្ចេកទេស ព្រមទាំងប្រភេទទំហំ និងទីតាំងដែលបានបង្ហាញក្នុងប្លង់បច្ចេកទេស។ ដែកសរសៃមានពីរប្រភេទគឺ RB-Round Plain Bar Grade SD24 Standard ASTM A51 ដែលកម្លាំងទាញមិនតិចជាង 235MPa និង DB-Hot Rolled Deformed Bar Grade SD40 ស្របតាម Standard ASTM A617 ដែលមានកម្លាំងទាញមិនតិចជាង 390MPa។ សរសៃដែកត្រូវស្អាតគ្មានច្រេះ គ្មានលាបខ្លាញ់ គ្មានការផ្សារតភ្ជាប់គ្នា ឬគ្មានបេតុងជាប់ជាមួយឡើយ។ ម្យ៉ាងវិញទៀត អ្នកម៉ៅការត្រូវបង្ហាញលទ្ធផលនៃការពិសោធន៍ រករេស៊ីស្តង់ របស់ដែករងកម្លាំងទាញ អោយបានកម្លាំងដែលបានកំណត់ខាងលើរួមជាមួយនិងលិខិតបញ្ជាក់គុណភាព ពីរោងចក្រផលិត។

 ៦.១.២ ការងារត្រៀម និង បំរើអោយការសាងសង់ដី 

ការងារត្រៀម ដើម្បីសាងសង់ដីរួមមានបណ្តាលការងារខាងក្រោមៈ  ពង្រីក និង ប្រមែប្រមូលទុកដាក់ទីលាន  ដោះស្រាយទឹកលើដី  វាស់វែងកំណត់ទីតាំង ៦.១.២.១ ពង្រីកទីលាន ពង្រីកទីលានរួមមានការងារ យកចេញកំទេចកំទី វាយបំបែកសំណង់ចាស់ ផ្តួលរំលំដើមឈើដែលទើសសំណង់គាស់ឬសឈើចេញ ដោះស្រាយកាកសំណល់ទុកដាក់អោយស្អាត អ្វីដែលប៉ះពាល់ដល់ដំណើរការសាងសង់ ដីធ្វើអោយងាយស្រួលសំរាប់សាងសង់។ មុនពេលសាងសង់ ត្រូវមានសេចក្តីប្រកាស តាមមធ្យោបាយពត៌មានជាសាធារណះ ដូចជា សារពត៌មានវិទ្យុ ដើម្បីអោយអក្នដែលមាន ខ្សែបំពង់ និង សំណង់ក្រោមដី មាននៅតំបន់សាងសង់បានដឹង ដើម្បីពួកគេផ្លាស់ប្តូរទីកន្លែង។ ក្រោយរយះពេលមួយបានកំណត់ ត្រូវធ្វើបណ្តាឯកសារដើម្បីបំលាស់ទី។ ចំពោះសំណង់បច្ចេកទេសដូចជាៈ សំណង់អគ្គិសនី ទឹក បំពង់កប់ដី បំពង់តភ្ជាប់ ខ្សែរនៅលើខ្សែរកាប កប់ដីត្រូវធានាអោយត្រូវច្បាប់បំលាស់ទី។ ដើមឈើធំបើទើសសំណង់ត្រូវកាប់បន្ទាប ឬបំលាស់ទី។ ត្រូវមានវិធីសាស្រ្ត កាប់បន្ទាប ឬបំលាស់ទី ធានាសុវត្ថិភាពដល់មនុស្សគ្រឿងចក្របរិក្ខារ ឬសំណង់ជិតខាង។ ឬសឈើត្រូវជីកចេញឲ្យអស់ដើម្បីជៀសវាងដុះ កណ្តៀរធ្វើឲ្យខូចខ្សោយគ្រឹះដី នៅពេលក្រោយ។ យើងអាចប្រើម៉ាស៊ីនឈូសដី ចងខ្សែកាបដើម្បីទាញឬសឈើ។ ស្រទាប់ដីលើត្រូវកាត់ចេញ ទុកមួយកន្លែង ក្រោយពេលសាងសង់ចប់ប្រើប្រាស់មកវិញ សំរាប់ការបំពេញស្រទាប់លើរបស់ទីវាលស្មៅតាមគំរោង។ ៦.១.២.២ ទឹកលើដី ការងារទឹកលើដី គឺដើម្បីបន្ថយទឹកមិនអោយហូរចូលរណ្តៅគ្រឹះ។ ត្រូវធានាពេលមានភ្លៀងធ្លាក់ ទឹកលើទីលានត្រូវរំដោះចេញក្នុងរយះពេលខ្លីបំផុត។ មិនទុកទីលានក្នុងការសាងសង់រងការលិចលង់ចម្រោះ បើសិនមិនបញ្ចេញទឹកដោយខ្លួនវា ត្រូវរៀបចំប្រព័ន្ធ បញ្ចេញទឹក និង បូមបង្ហូរទឹកចេញ។ 

៦.១.២.៣ ការវាស់វែងទីតាំងសំណង់ 

មុនពេលសាងសង់ យើងត្រូវអនុវត្តន៍ដូចជា: ការងារបោះបង្គោលសំរាប់កំណត់នូវកំរិតកម្ពស់របស់ សំណង់អាគារ។ បង្គោលនេះត្រូវបានធ្វើដោយបេតុងហើយមានទីតាំង មិនទើសទាល់ទៅនឹងសំណង់ដ៏ទៃទៀត។ រួចវាត្រូវបានថែរក្សា និង ការពារប្រុងប្រយ័ត្នដើម្បីកុំអោយបាត់បង់ឡើយ។ បង្គោលទាំងនេះក៏ត្រូវ ដាក់នៅក្រៅពីផ្លូវរថយន្ត ទោចក្រយានយន្ត និងត្រូវបានត្រួតពិនិត្យយ៉ាងជាប់លាប់។ 

៦.២ ការងារបញ្ខុះសសរគ្រឹះ 

៦.២.១ ការងារខួងគ្រឹះ

 ៦.២.២ បច្ចេកទេសចាក់បេតុងគ្រឹះខួង 

៦.២.៣ ហេតុការណ៍តែងជួបពេលខួងគ្រឹះ ចាក់បេតុងគ្រឹះខួង និង ដំណោះស្រាយ 

៦.២.៤ ការងារកាត់ក្បាលសសរគ្រឹះ ពេលត្រូវការកាត់ក្បាលសសរគ្រឹះ ប្រើពលកម្មបំបែកផ្នែកបេតុង ប្រើឧបករណ៍ផ្សា កាតសរសៃដែក។ ប្រើម៉ូទ័រកាត់ដោយប្រើផ្លែរឹងស្វិត ដើម្បីកាត់តំរឹងសសរគ្រឹះ។ អាចប្រើកំប្រេស័របំបែកបេតុង រួចបុកចេញ។ 




No comments:

Post a Comment