កូនខ្មែរខន់ស្រ្តាក់សិន

Sunday, June 7, 2015

ផ្នែក វិស្វកម្មសំណង់ (KOUN KHMER )
ដកស្រង់ចេញពីឯកសារលោកសាស្រ្តាចារ POENG SOKCHEA ប្រលងបញ្ចប់ការសិក្សា 2015
ADVANCED STRUCTURAL DESIGN
មុខវិជ្ជា: Advanced Reinforced Concrete Structures
 1. តើការគណនាគ្រឿងបង្គុំត្រូវឆ្លើយតបនឹងលក្ខខណ្ឌអ្វីខ្លះ? ចូររៀបរាប់?
គ្រឿងបង្គុំត្រូវឆ្លើយតបនឹងលក្ខខណ្ឌដូចខាងក្រោម៖
  • ភាពត្រឹមត្រូវដែលអាចទទួលយកបាន (appropriateness)
  • កត្តាសេដ្ឋកិច្ច (Economy)
  • ភាពគ្រប់គ្រាន់ក្នុងការគណនាគ្រឿងបង្គុំ (Structure adequacy)
  • តំហែរទាំ (Maintainability)       
2.តើប៉ារ៉ាមែត្រអ្វីដែលកំណត់ភាពធន់ (Strength) របស់បេតុង?
ប៉ារ៉ាមែត្រអ្វីដែលកំណត់ភាពធន់ (Strength) របស់បេតុងគឺផលធៀបទឹក និង ស៊ីម៉ង់ w/c<=0.5។ ប្រសិនបើផលធៀបនេះមានតម្លៃធំជាង 0,5 នោះផលធៀបរបស់បេតុងថយចុះ។ 
3.នៅក្នុងបទដ្ឋានមានការអនុញ្ញាតឲ្យកាត់បន្ថយបន្ទុកអថេរបន្ថែមទៀត សម្រាប់ធាតុនៃគ្រឿងបង្គុំផ្សេងៗគ្នា សួរថាហេតុអ្វីបានជាគោលការណ៍បែបនេះ?
បានជាមានគោលការណ៍បែបនេះ ព្រោះដោយសារវាជាប្រភេទបន្ទុកដែលមានលក្ខណះមិននឹង ឬរញ្ជួយ ឬចល័ត ហើយអាំងតង់ស៊ីតេរបស់វាគឺប្រែប្រួលទៅតាមពេលវេលា។ 
4. បន្ទុកគណនាដែលមានអំពើលើគ្រឿងបង្គុំ កើតឡើងពីការបន្សំបន្ទុកអថេរ បន្ទុកអថេរដំបូល បន្ទុកខ្យល់។ល។ តើគេផ្សំបន្ទុកទាំងនេះដើម្បីអ្វី? ហើយបន្សំណាដែលគួរយកមកពិនិត្យមកគណនា? 
ការបន្សំបន្ទុកគឺដើម្បីគណនាមុខកាត់ដែកដែលត្រូវការ នៅក្នុងមុខកាត់គ្រឿងបង្គុំ។ បន្សំដែលជាទូទៅគេយកមកគណនាគឺបន្សំរវាងបន្ទុកអថេរ និង បន្ទុកថេរ។



No comments:

Post a Comment